រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ អញ្ជើញកាន់បិណ្ឌវេនទី៩

  • 860
  • ដោយ Admin

នាព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីកាន់វេនទី៩ នៃពិធីបុណ្យបិណ្ឌ ភ្ជុំបិណ្ឌ និងបាននាំយក បច្ច័យទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនព្រះសង្ឃគង់ នៅវត្តបុព្វតាយារាម(ហៅវត្តច្រប់)ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន។

ពិធីបុណ្យកាន់បិណ្ឌនេះមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ភ្ញៀវកិត្តិយស និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់បានចូលរួម។

គួរបញ្ជាក់ផងដែរ នៅក្នុងពិធីកាន់បិណ្ឌទី៩ នេះ សទ្ធាជ្រះថ្លារបស់ឯកឧត្តម និងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ រួមជាមួយទពុទ្ធ បរិស័ទ ញាតិមិត្ត បងប្អូន ជិតឆ្ងាយ បានរួមគ្នាប្រគេនបច្ច័យ ដាក់ជើងបិណ្ឌទុកកសាង សមិទ្ធិផល ជាបន្តនៅក្នុងវត្តបុព្វតាយារាម(ហៅវត្តច្រប់)ចំនួន ៣.១៧០.០០០រៀល និង២០០ដុល្លារ៕

អត្ថបទទាក់ទង