រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាព នៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំង នៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ និងការប្រមូលអាវុធកែច្នៃគ្រប់ប្រភេទ

  • 716
  • ដោយ Admin

នៅរសៀលថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាព នៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំង នៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ អាស្រ័យផលជាក់ស្តែង និងការប្រមូលអាវុធកែច្នៃសម្រាប់ការបរបាញ់សត្វក្នុងតំបន់ការពារធម្មជាតិ នៃភូមិសាស្ត្រខេត្តស្ទឹងត្រែង ជាមួយប្រតិភូក្រសួងបរិស្ថានដឹកនាំដោយ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។

មានអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងបរិស្ថាន កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ សរុបចំនួន ៣៤រូប។

អត្ថបទទាក់ទង