រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ រួមថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ អញ្ជើញកាន់បិណ្ឌវេនទី១៤ នៅវត្ត ចំនួន ២ ក្នុងស្រុកថាឡាបរិវ៉ាត់ និង ស្រុកបុរីអូរស្វាយសែនជ័យ

  • 1.0ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០២០ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ជាច្រើនរូប បានអញ្ជើញចូលរួម ក្នុងពិធីកាន់ វេនទី១៤ នៃពិធីបុណ្យបិណ្ឌ ភ្ជុំបិណ្ឌ និងបាននាំយក បច្ច័យទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេន ព្រះសង្ឃគង់ នៅវត្តវេឡុងវ័ន ក្នុងស្រុកថាឡាបរិវ៉ាត់ និងវត្តដំរីសរ ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

គួរបញ្ជាក់ផងដែរ នៅក្នុងពិធីកាន់បិណ្ឌទី១៤ នេះជាសទ្ធាជ្រះថ្លារបស់ឯកឧត្តម ម៉ុម សារឿន អភិបាលនៃ គណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ និងឯកឧត្តមបណ្ឌិត  ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ពោធិ៍សាត់ និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទញាតិមិត្ត បងប្អូន ជិតឆ្ងាយ បានរួមគ្នាប្រគេនបច្ច័យទុកកសាង ក្នុងនោះ វត្តវេឡុងវ័ន ទទួលបានប្រគេនបច្ច័យ ចំនួន ៣.៣៣៧.០០០រៀល និងវត្តដំរីសរ ប្រគេនបច្ច័យ ចំនួន  ៤.០០១.៥០០រៀល៕

អត្ថបទទាក់ទង