រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ រួមថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ អញ្ជើញចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តចំនួន ២ ក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង

  • 881
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ រួមថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដោយបាននាំយកបច្ច័យទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនព្រះសង្ឃនៅវត្តជោត្តិញ្ញារាម(ហៅវត្តគីឡូ៨) និងវត្តពោធិ៍សិរីរតនារាម ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ជាសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំខេត្តទាំងពីរ រួមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទញាតិមិត្ត បងប្អូន ជិតឆ្ងាយ បានរួមគ្នាប្រគេនបច្ច័យទុកកសាង ក្នុងវត្តជោត្តិញ្ញារាម(ហៅវត្តគីឡូ៨) បានប្រគេនបច្ច័យចំនួន ២.៥៨៥.០០០រៀល និងវត្តពោធិ៍សិរីរតនារាម ប្រគេនបច្ច័យចំនួន ២.១៨៥.០០០រៀល និងស៊ីម៉ង់ ៦តោន៕

អត្ថបទទាក់ទង