រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគិតយុទ្ធនានារបស់រាជរដ្ឋាភិបាលដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសេសាន

  • 953
  • ដោយ Admin

នាព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសេសាន ព្រមទាំងផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគិតយុទ្ធនានារបស់រាជរដ្ឋាភិបាល ពង្រឹងនូវវិធានការណ៍ទប់ស្កាត់ការកាប់រានទន្ទ្រាន ដុត ឈូសឆាយដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ និងប្រើប្រាស់អាវុធកែច្នៃខុសច្បាប់គ្រប់ប្រភេទក្នុងស្រុកសេសាន ដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំ មេឃុំ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត ក្រុមប្រឹក្សាគណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ មេឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាលរដ្ឋបាល ការិយាល័យចំណុះជំនាញរដ្ឋបាលស្រុក និងមន្រ្តីពាក់ព័ន្ធសរុប ៩៨នាក់ នៅសាលប្រជុំសាលាស្រុកសេសាន៕

អត្ថបទទាក់ទង