រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទស្សនកិច្ច នៅស្រុកបុរីអូរស្វាយសែនជ័យ

  • 396
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានរួមដំណើរជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះទស្សនកិច្ចទីកន្លែងមួយចំនួន ក្នុងភូមិសាស្រ្ត ស្រុកបុរីអូរស្វាយសែនជ័យ រួមមាន៖

        ១-ស្វែងយល់ស្ថានភាពនៃការរស់នៅរបស់ប្រជាជននៅមូលដ្ឋាន និងទស្សនាសក្ដានុពលធនធានធម្មជាតិនៅតំបន់រ៉ាមសារ (តំបន់ដីសើម) តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ។

        ២-បានជួបប្រជុំដើម្បីការស្ដាប់របាយការណ៍របស់ប្រធានសហគមន៍អេកូទេសចរណ៍អូរស្វាយ ប្រធានក្រុមបរិស្ថានុរក្ស ព្រមទាំងការពិភាក្សាអំពីការបន្តអភិរក្ស និងអភិវឌ្ឍធនធានក្នុងតំបន់រ៉ាមសារ និងការពង្រីកសក្ដានុពលអេកូទេសចរណ៍។

        ៣-បានពិនិត្យស្តូបប្រវត្តិសាស្ត្រដែលបានកសាងឡើងក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមរាជកិច្ចរបស់ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះបរមរដ្ឋនកោដ្ឋ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ។

         ៤-បានទសន្សកិច្ចទីស្នាក់ការច្រកទ្វារអន្តរជាតិត្រពាំងក្រៀល(កម្ពុជា-ឡាវ)ដោយបានជួបពិភាក្សាអំពីស្ថានភាពការងារជាមួយមន្ត្រីគយ និងរដ្ឋាករប្រចាំច្រកទ្វារ ស្ថានភាពនៃការទំនាក់ទំនងជាមួយភាគីឡាវ និងចលនានៃការដឹកជញ្ជូនទំនិញក្នុងអំឡុងពេលនៃបញ្ហាប្រឈមពីជំងឺកូវីដ-១៩។ ស្ថានភាពនៃភ្ញៀវទេសចរណ៍ធ្វើដំណើរចេញចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក៏ដូចជាសង្វាក់ទេសចរណ៍ពីឡាវមកកម្ពុជា និងពីកម្ពុជាទៅឡាវ៕

អត្ថបទទាក់ទង