រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង

  • 853
  • ដោយ Admin

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០​ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ ១).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២០ ៣).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ ទិសដៅការងារសម្រាប់អនុវត្តបន្តរបស់រដ្ឋបាលខេត្ត។ ៤).ការពិនិត្យ និងអនុម័តលើសេច ក្តីព្រាងប្រតិទិនការងារសម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣)ខេត្តស្ទឹងត្រែង ៥).ស្តាប់សេចក្តីរាយការណ៍ និងពិភាក្សាអំពីការអនុវត្តការងារ៖ គណៈកម្មាធិការលទ្ធកម្ម, សត្តឃាតដ្ឋាន និងអំពីការធ្វើប័ណ្ណតូបផ្សារជូនអាជីវករ ផ្សារសាមគ្គីស្ទឹងត្រែង៕

អត្ថបទទាក់ទង