រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីប្រគល់ ទទួលសម្ភារជំនួយមនុស្សធម៌ពីអង្គការការីតាសកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្តល់ជូនដល់រដ្ឋបាលខេត្តស្ទឹងត្រែង

  • 849
  • ដោយ Admin

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលសម្ភារជំនួយមនុស្សធម៌ ពីអង្គការការីតាសកម្ពុជា ផ្តល់ជូនតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្ភារផ្តល់ជូនរួមមាន៖ ទូកសង្គ្រោះចំនួន ៤គ្រឿង មុង២០០ ភួយ ២០០ និងតង់ខៀវ ២០០ ផ្តល់ជូនដល់រដ្ឋបាលខេត្តស្ទឹងត្រែង សម្រាប់បម្រើការងារចាំបាច់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ុន ណារិទ្ធិ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) អភិបាលរងខេត្ត នាយកអង្គការការីតាសកម្ពុជា និងមន្រ្តីជំនាញពាក់ព័ន្ធ៕

អត្ថបទទាក់ទង