រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ៥ និងការកំណត់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់

  • 1.2ពាន់
  • ដោយ Admin

នារសៀលថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដែលនៅមិនទាន់មានភាពច្បាស់លាស់សម្រាប់បម្រើឲ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងការកំណត់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។

មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករង ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំតូចសាលាខេត្ត៕

អត្ថបទទាក់ទង