រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកសិកែច្នៃ និងកសិវប្បកម្ម រវាងរដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុនហ៊ុន ទី ខូអិលធីឌី

  • 1.4ពាន់
  • ដោយ Admin

នារសៀលថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកសិកែច្នៃ និងកសិ​វប្បកម្ម រវាងរដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុនហ៊ុន ទី ខូអិលធីឌី តំណាងដោយលោក WANG ANTONY ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ៊ុន ទី។ អនុស្សារណៈនៃការយោគយល់គ្នានេះ ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកែច្នៃ និងកសិវប្បកម្ម អនុវត្តលើ សុវត្ថិភាពស្បៀងអាហារ និងផលិតផលពាណិជ្ជកម្ម បទដ្ឋាននៃការថែរក្សាគុណភាព និងការរក្សាបាននូវផលិតផល ស្របច្បាប់ និងបទបញ្ញត្តិជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាល សាលាខេត្ត​ អគ្គនាយកក្រុមហ៊ុន ប្រតិភូក្រុមហ៊ុន និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំធំសាលាខេត្ត៕

អត្ថបទទាក់ទង