រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ឯកឧត្តម ម៉ុម សារឿន នាំយកទេយ្យវត្ថុ និងទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំវស្សានៅក្នុងវត្តទាំង១២ ក្នុងស្រុកសេសាន

  • 605
  • ដោយ Admin

នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត រួមនិងមន្រ្តីរាជការ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនថ្វាយព្រះសង្ឃនៅវត្តជ័យមង្គល(ហៅវត្តកំភុន) ឱកាសពិធីបុណ្យចូលព្រះវស្សា។ ចំពោះទេយ្យវត្ថុដែលប្រគេនជូនព្រះសង្ឃគង់នៅវត្តទាំង១២ ក្នុងស្រុកសេសាន រួមមាន៖ ក្នុងមួយវត្តៗទទួលបាន ទៀនវស្សា ១គូ សាដក១គូ និងគ្រឿងឧបភោគបរិភោគ  ម៉ាស់ និង ថវិកាចំនួន ៩០ម៉ឺនរៀល សរុបបច្ច័យទាំង ១២វត្តចំនួន ១០.៨០០.០០០រៀល។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន បានផ្ដាំផ្ញើដល់មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួនក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩នោះឡើយ សូមប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសេសត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ៕

អត្ថបទទាក់ទង