រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ថាក់ ខាំតាន់ សមាជិកប្រឹក្សាខេត្ត

  • 465
  • ដោយ Admin

នៅព្រឹកថ្ងៃព្រហសត្បិ៍ ៥រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព ឯកឧត្តម ថាក់ ខាំតាន់ សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិកោះសំពាយ ឃុំកោះសំពាយ  ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលបានទទួលមរណភាព កាលពីថ្ងៃទី ១៣ខែកក្កដា ឆ្នាំ២០២១ ជន្មាយុ៧២ ឆ្នាំ ដោយរោគ៌ាពាធ។  ដោយមានការចូលរួមពីឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពមួយចំនួន។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្តក៏បានធ្វើការប្រគល់នូវលិខិតរំលែកទុក្ខ និងបច្ច័យ ដើមី្បចូលរួមជាមួយក្រុមគ្រួសារនៃសពរួមមាន៖ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ២.៥០០.០០០៛, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្តចំនួន២.០០០.០០០៛, សមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត ៤.០០០.០០០៛, គណៈកម្មាធិការគណបក្សខេត្ត ២.៥០០.០០០៛, ឯកឧត្តម ឡូយ ផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ១.០០០.០០០៛, រដ្ឋបាលខេត្ត ២.៥០០.០០០៛, ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ១.២០០.០០០៛ និងឯកឧត្តម ផៃ ប៊ុនឈឿន ៥០០.០០០៛, លោកស្នងការបាលខេត្ត ៤០០.០០០៛ និងថវិការបស់មន្ទីរ អង្គភាពមួយចំនួនទៀត៕

អត្ថបទទាក់ទង