រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចបន្ត

  • 411
  • ដោយ Admin

នៅរសៀលថ្ងៃសុក្រ ៦រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ជាមួយប្រធានមន្ទីរ-អង្គភាពជំនាញ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចបន្ត ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់មន្ទីរវិស័យឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំងទាំងបីប្រភេទ អភិមន្ទីរអង្គភាពមួយចំនួន នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំធំសាលាខេត្ត។

ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា ទោះបីជាស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ កំពុងរីករាលដាល និងជាមុខព្រួញដ៏សំខាន់ដែលត្រូវទប់ស្កាត់មិនឲ្យរីករាលរីករាល ប៉ុន្តែរដ្ឋបាលខេត្តនៅតែអាចរក្សាបាននូវសន្តិសុខសណ្តាប់បានល្អប្រសើរ រួមទាំងបន្តសកម្មភាពនៃការអភិវឌ្ឍន៍ទៅមុខជាលំដាប់ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ផ្លូវ ស្ពាន សាលារៀន ដែលកំពុងបន្តសកម្មភាពស្ថាបនា និងជួសជុលជូនប្រជាពលរដ្ឋនៅមូលដ្ឋានយ៉ាងសកម្ម។

កិច្ចប្រជុំនេះប្រព្រឹតិ្តទៅដោយបានអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលបានយ៉ាងហ្មត់ចត់បំផុត ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី៕

អត្ថបទទាក់ទង