រដ្ឋបាលខេត្តស្ទឹងត្រែង

Stung Treng Provincial Administration
ស្វែងរក

កិច្ចប្រជុំគណៈអភិបាលខេត្តស្តីពីការពិនិត្យពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំខែ ទិសដៅភារកិច្ចបន្ត និងការងារគ្រប់គ្រងកិច្ចការរដ្ឋបាលខេត្ត

  • 407
  • ដោយ Admin

នៅព្រឹកថ្ងៃចន្ទ ៩រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ស្តីពីការពិនិត្យពិភាក្សាលើរបាយការណ៍ប្រចាំខែកក្កដា និងទិសដៅភារកិច្ចបន្ត និងពង្រឹងរបៀបរបបធ្វើការរបស់គណៈអភិបាលខេត្ត និងទីចាត់អង្គភាពចំណុះសាលាខេត្ត ឱ្យមានប្រសិទ្ធភាព។ ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយក នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធផ្សេងទៀតនៅសាលប្រជុំធំសាលាខេត្ត។

កិច្ចប្រជុំនេះប្រព្រឹតិ្តទៅដោយបានអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលបានយ៉ាងហ្មត់ចត់បំផុត ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី៕

អត្ថបទទាក់ទង